ភ្នំពេញ: នៅក្នុងពិធីបិទសន្និបាតកិច្ចរក្សាប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមនៅក្នុងក្រសួងមហាផ្ទៃកាលពីម្សិលមិញលោក ស ខេង បានថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធនគរបាលជាតិឲ្យឃ្លាំមើល និងស្រាវជ្រាវរកចលនាសង្គ្រោះជាតិដែលបង្កើតឡើងដោយអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បើទោះបីជាគណបក្សប្រឆាំងមួយនេះត្រូវបានតុលាការកំពូលរំលាយចោលហើយក៏ដោយ។