លំហាត់នាគមាសឆ្នាំ ២០១៩ ដែលប្រារព្ធធ្វើឡើង រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន «ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ» រវាងប្រទេសទាំង ២ បានចាប់ផ្តើមបើកជាផ្លូវការ កាលពីម្សិលមិញ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺន «តេជោសែនជុំគិរី» របស់កងពលតូចលេខ ៧០ នៅស្រុកជុំគិរី ដោយមានកងទ័ពកម្ពុជា-ចិន ចូលរួមប្រមាណ ២ ៨០០ នាក់ និងមានប្រើប្រាស់អាវុធយុទ្ធភណ្ឌទំនើបៗ។