ស្ថិតនៅក្នុងភូមិទ្វីខាងជើង ឃុំអណ្ដូងខ្មែរ ស្រុកកំពត ខេត្ដកំពត ចូលតាមច្រកវត្ដព្រះពុទ្ធជយមង្គលារាម ហៅវាលពួច ដោយឆ្លងកាត់ផ្នូរខ្មោចចោរ ចម្ងាយប្រមាណជាង ១ គីឡូម៉ែត្រពីរង្វង់មូលរលកក្នុងក្រុងកំពត ទឹកធ្លាក់វាលពួច ទីប្រជុំទឹកធ្លាក់ធម្មជាតិច្រើនកន្លែងលាក់ខ្លួនដ៏ស្ងប់ស្ងាត់ស្វាគមន៍ភ្ញៀវនិយមផ្សងព្រេងពិតៗ។ ពីច្រកចូលប្រមាណ ១ គីឡូម៉ែត្រ លោកអ្នកនឹងទៅដល់អារាមវាលពួចដែលសម្បូររូបចម្លាក់សត្វនៃឆ្នាំទាំង ១២ រូបលោកយាយសំពៅ៥ និងរូបលោកតាឥសី ព្រមទាំងព្រះវិហារថ្មីសន្លាងសង់ពីដែក និងស័ង្កសី។ ដោយធ្វើដំណើរឆ្ពោះទៅកាន់ភ្នំប្រមាណ ១ គីឡូម៉ែត្រទៀត ផ្ទះប្រជាពលរដ្ឋមួយខ្នងឈរនៅកណ្ដាលផ្លូវឡើងទៅទីឋានទឹកធ្លាក់ដ៏កណ្ដោចកណ្ដែងជាអាហារដ្ឋានលក់ម្ហូបសាច់ចិញ្ចឹមក្បែរផ្ទះតាមការកុម្ម៉ង់។