The Phnom Penh Post Search

Search form

វិវាទ​ដី​បឹង​កម្មសិទ្ធិ​រួម​ជាង​ ១០​ឆ្នាំ​មិន​ទាន់​​មាន​ដំណោះស្រាយ

អតីត​បុគ្គលិក​សហគ្រាស​ផលិត​ឥដ្ឋ និង​ក្បឿង​យីហោ​ «អង្គរ» ប្រមាណ ១០០ នាក់ តំណាង​ ៣៣០​ នាក់ តវ៉ា​លើ​វិវាទ​ដី​ស្រះ ៣កន្លែង ដែល​អូស​បន្លាយ​ជាង ១០ ​ឆ្នាំ។ លោក យូ​ សារិទ្ធ តំណាង​អ្នក​តវ៉ា​បាន​ថ្លែង​ថា លោក​ហែម រ៉េង អតីត​ប្រធាន​គណនេយ្យ​​របស់​សហគ្រាស បាន​យក​ដី​​ស្រះ​រួម​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន និង​លក់​ទៅ​​​ឲ្យ​អ្នក​ស្រី លឹម​ ស៊ីណា។ ប៉ុន្ដែ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី​ចុះ​ថ្ងៃទី​​ ២៥ ខែ​មករា ឆ្នាំ​មុន​ថា​ទីតាំង​ដី​ខាង​លើ​ត្រូវ​បាន​រាជរដ្ឋាភិបាល​លក់​ផ្ដាច់​ជូន​លោកស្រី លឹម ស៊ីណា តាម​លិខិត​លេខ​ ៤៩ សជណ ចុះ​ថ្ងៃទី​ ១៤ ខែ​មករា ឆ្នាំ​ ២០០៨ ហើយ​សុរិយោដី​បាន​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ជូន​លោក ប្រាំង អុល និង​លោកស្រី លឹម ស៊ីណា រួច​ហើយ​៕ វីដេអូ​ដោយ «លៀប ទេពិទូ»

វីដេអូ

ច្រើន​ទៀត