The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សញ្ញាណបញ្ជាក់​ថា អ.ប.ព នឹង​នាំ​ខ្លួន​អ្នក​ពាក់​ព័ន្ធរឿង​ស្រីមុំ​ទៅ​​តុលាការ

សញ្ញាណបញ្ជាក់​ថា អ.ប.ព នឹង​នាំ​ខ្លួន​អ្នក​ពាក់​ព័ន្ធរឿង​ស្រីមុំ​ទៅ​​តុលាការ

បន្ទាប់​ពី​ការ​សាក​សួរ​ទាំង​ថ្ងៃ​ទាំង​យប់​រយៈពេល ២ ថ្ងៃ ទៅ​លើ​ក្រុម​មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក​ចំនួន ៤ រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ១ រូប។ នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ​មេសា អ្នកស្រី ភាវ ម៉ី ភរិយា​លោក ណៃ វ៉ង់ដា អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​សាក​សួរ​រយៈពេល​យូរ​ទៅ​កាន់​ស្វាមី​របស់​គាត់ ហើយ​ថែម​ទាំង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​នេះ​យក​សម្ភារៈ​ចាំបាច់​ឲ្យ​លោក វ៉ង់ដា ដោយ​ផ្ទាល់។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឫ​ហៅ​កាត់​ថា អ.ប.ព បាន​សម្រេច​ឃាត់​ខ្លួន​អ្នក​ទាំង ៥ រូប​នេះ​កាល​ពីយប់​ម៉ោង ៨ ថ្ងៃទី ២៨ ខែ​មេសា។ នា​ព្រឹក​ថ្ងៃ​បន្ទាប់ លោក ធន់ សារ៉ាយ ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក រួម​ទាំង​មេធាវី​សម្រាប់​អ្នក​ទាំង​ ៥ រូប​ត្រូវ​បាន​បដិសេធ​ដោយ អ.ប.ព ទៅ​លើ​សំណើរ​សុំ​ចូល​ជួប​សួរ​សុខ​ទុក្ខ​អ្នក​ទាំង​នោះ។