The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សម្រស់​ទឹក​ធ្លាក់​អូរដា ​ខ្វះ​ទេសចរ​មក​បំពេញ​ន័យ




សម្រស់​ទឹក​ធ្លាក់​អូរដា ​ខ្វះ​ទេសចរ​មក​បំពេញ​ន័យ

ពោធិ៍សាត់: រមណីយដ្ឋាន​អូរដា ស្ថិត​ក្នុង​ឃុំ​រកាត​ស្រុក​ភ្នំ​ក្រវាញ ខេត្ដ​ពោធិ៍សាត់ ចម្ងាយ​ប្រមាណ ៥៥ គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ដ និង​ប្រមាណ ៣០ គីឡូ​ម៉ែត្រ​ពី​ខ្លោង​ទ្វារ​ចូល​នៃ​វត្ដ​ខ្លុង។

ទឹក​ធ្លាក់​អូរដា បាន​បែង​ចែក​ជា ៣ តំបន់​កម្សាន្ដ គឺ​នៅ​ផ្នែក​ខាង​លើ ទឹក​ហូរ​ជម្រាល​ស្រោប​កម្រាល​ថ្ម​ធ្លាក់​ចុះ​ចូល​អន្ទង់។ បន្ទាប់​មក​នៅ​ផ្នែក កណ្ដាល ជា​ទី​កន្លែង​លេង​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ ពីព្រោះ​វា​ហូរ​ធ្លាក់​លើ​ផែន​ថ្ម​ជា​តំណាក់​រាក់ៗ ដែល​ផ្ដល់​អំណោយ​ផល​សម្រាប់​ងូត និង​គេង​សំដិល។ ចំណែក​នៅ​ផ្នែក​ខាង ជា​តំបន់​ទឹក​ហូរ​គួច​ខ្លាំង​ពេល​ទឹក​ជន់​ឡើង ពុះ​ជ្រែក​ក្រហែង​ថ្ម​ធំៗ​មុន​នឹង​ធ្លាក់​ទៅ​ក្នុង​ស្ទឹង​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា​ប្រ៉ម​មាត់​ទឹក ដែលប​ង្កើត​បាន​ជា​បរិយាស​ដ៏​ត្រជាក់​ល្ហឹម។