អង្គការសង្គមស៊ីវិល ពលរដ្ឋ ៥០ នាក់ និងស្ថាប័ន ដែលកំពុងធ្វើការដើម្បីលើកកម្ពស់ សិទ្ធិមនុស្សរបស់ស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជា បានដាក់លិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងចំនួន ៣ ស្នើសូមឱ្យចាត់ការតាមផ្លូវច្បាប់ទៅលើមនុស្សចំនួន ៣ នាក់ពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀន និងការប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី។