The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អង្គុយ​ក្នុង​ក្យូស ញ៉ាំ​ទឹក​គ្រឿង​ខ្យង​ផ្ទះ​ម៉ែឡន

អង្គុយ​ក្នុង​ក្យូស ញ៉ាំ​ទឹក​គ្រឿង​ខ្យង​ផ្ទះ​ម៉ែឡន

ផ្ទះ​ម៉ែ​ឡ​ន ដែល​ទាំង​អ្នក​សៀមរាប និង​អ្នក​ភ្នំពេញ​ល្បី​ថា ជា​កន្លែង​លក់​ម្ហូប​ស្រុក​ស្រែ​ពិតៗ​លក្ខណៈ​គ្រួសារ ជាមួយ​ការ​អង្គុយ​ក្នុង​ក្បូស​កណ្តាល​វាល​ស្រែ ឥឡូវ​នេះ កាន់​តែ​បង្កើន​ស្តង់ដារ​របៀប​រៀប​រយ​ជាង​មុន ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវ ប្រាថ្នា​កន្លែង​អង្គុយ​ស្អាត បែប​ធម្មជាតិ មាន​អនាម័យ និង​ខ្យល់​អាកាស​បរិសុទ្ធ​ល្អ។

លោក ចាន់ សុភា ជា​ម្ចាស់ក្យូ​ស និង​ជា​កូន​របស់​ម៉ែ​ឡ​ន បាន​និយាយ​ទាំង​ទឹក​មុខរីករាយ​ថា៖ «ដោយសារ​បច្ចុប្បន្ន​នេះ​មាន​ភ្ញៀវ​ថ្មី​ចាស់​គាត់​មក​កន្លែង​ខ្ញុំ​ច្រើន ណាមួយ​នៅ​ម្តុំ​នេះ​មាន​គេ​បើក​មុខរ​បរដូច​ខ្ញុំ​ច្រើន​ដែរ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ប្រឹង​ប្រែង​តុបតែង​កន្លែង​របស់​ខ្ញុំ​ឲ្យ​មាន​ភាព​ស្អាត អនាម័យ​ខ្ពស់​ជាង​មុន ជាមួយ​ការ​ចម្អិន​ម្ហូប​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​រក្សា​រស​ជាតិ​ឲ្យ​បាន​ស្មើគ្នា។ ជាពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ខ្ញុំ​បាន​បន្ថែម​ក្យូស​រហូត​ដល់​ទៅ ១៦ ក្យូស ដើម្បី​បំពេញ​តម្រូវការ​របស់​ភ្ញៀវ»។