បើអ្នកយល់ថាសិរីសួស្ដីគឺកើតចេញតែពីសភាវៈល្អតែម៉្យាងនោះ អ្នកប្រហែលជាយល់ខុសហើយ នេះគឺការផ្ញើសាររបស់បុព្វបុរសយើងតាមរយៈ របាំត្រុដិ ផ្ទេរមកឲ្យពិចារណា។ ជាការពិត ត្រុដិ គឺជាប្រពៃណីនៃការរាំបណ្ដេញឧបទ្រពចង្រៃឆ្នាំចាស់ មុនឆ្នាំថ្មីឈានចូលមកដល់ ដែលធ្លាប់តែល្បីល្បាញជាយូរណាស់មកហើយនៅខេត្តសៀមរាប ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រុដិ កំពុងតែពង្រីកកិត្តិសព្ទរបស់ខ្លួនកាន់ល្បីខ្លាំងឡើងៗ រហូតដល់គ្របដណ្ដប់សឹងទូទាំងប្រទេស។