The Phnom Penh Post Search

Search form

អាសន:ចំនួន​ ១១ ​​ដែល​​នៅ​សល់ គ.ជ.ប ​បាន​បែង​ចែក​​ទាំង​ស្រុង​ឲ្យ​បក្ស​​​កាន់អំណាច

អាសន​ចំនួន​ ១១ ​​ដែល​​នៅ​សល់​ពី​គណបក្ស​មិន​មាន​សំឡេង​ក្នុង​រដ្ឋ​សភា​​ចំនួន​២ ដោយ​បដិសេធ​មិន​ទទួល​យក​ គ.ជ.ប ​បាន​បែង​ចែក​​ទាំង​ស្រុង​ឲ្យ​គណបក្ស​​​ប្រជាជន​កម្ពុជា។

កាល​ព្រឹក​ថ្ងៃ​ទី ៧ ខែ​ធ្នូ​ ឆ្នាំ​២០១៧ រដ្ឋ​សភា​បើក​កិច្ច​ប្រជុំ​លើក​ទី​ ៩ នីតិកាល​ទី ៥​ របស់​ខ្លួន ដោយ​បាន​ប្រកាស​សុពលភាព​ សមាជិក​ថ្មី​នៃ​រដ្ឋ​សភា ចំនួន ១៦​រូប។

ក្នុងចំណោម សមាជិក​រដ្ឋសភា​ថ្មី​ទាំង​ ១៦​រូប ​​មាន ១១រូប មក​ពី​គណបក្ស​​ប្រជាជន​កម្ពុជា​ ដែល​ទទួល​បានការ​បែង​ចែក​អាសន​ដោយ ​គ.ជ.ប។ ៤រូប មកពី​គណបក្ស​កាន់​អំណាច​ដ៏​ដែល​​ដោយ​ជំនួស​ស​មាជិកសភា៤រូបរបស់​ខ្លួន​ដែល​បាន​លាលែង និង​១រូបទៀត មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជំនួស លោក នុត សុខុម ដែល​លា​លែង​ពី​សមាជិក​រដ្ឋសភា ទៅ​ឈរ​ជា​អនុប្រធាន​របស់ ​គ.ជ.ប។

ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ​ក៏​មាន​ការ​​បោះឆ្នោត​ទុកចិត្ត​​ជ្រើសរើស​អនុប្រធាន​ និង​សមាជិក​​ គ.ជ.ប ថ្មី​​ចំនួន​ ៣ រូប​ផង​ដែរ​ដើម្បី​ជំនួស​​​សមាជិក​​​ចាស់​ដែល​លាឈប់។

ទោះ​ជា​យ៉ាង​ណា​លោក រ៉ុង ឈុន អតីត​​សមាជិក​ គ.ជ.ប បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​កម្មវិធី គតិ​ឧត្ដម​ជន​ថា ការ​ផ្លាស់​ប្ដូរ​ គ.ជ.ប ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ និង​ការ​ផ្លាស់ប្ដូរ​សមាជិក​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​ ស្ថាប័ន​មួយ​នេះ​បាត់បង់​នៅ​ធាតុ​ដើម​របស់​ខ្លួន។

ជា​ការ​យល់​ផ្ទុយ​គ្នា​ទៅ​វិញ លោក ឌឹម សុវណ្ណារុំ ជា​​សមាជិក​ថ្មី​ម្នាក់​ទៀត​ដែល​ធ្លាប់​​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​​នៃ​ពិធីការ​សង្គម​ស៊ីវិល​កម្ពុជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណ:​នៃ​សាលាក្តី​ខ្មែរក្រហម និង​ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ក៏​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ទទួល​កាន់​តំណែង​ជា​សមាជិក​ជា​​បេក្ខជន​សេរី​នេះ​ដែរ​ ដោយ​លោក​បាន​លើក​ឡើង​ថា​គ.ជ.ប ស្ថាប័ន​រឹងមាំ​ និង​មាន​ត្រីវិស័យ​របស់​ខ្លួន​ច្បាស់​លាស់ ហើយ​ការ​ផ្លាស់ប្ដូរ​​សមាជិក​គឺ​ជា​រឿង​ធម្មតា។

វីដេអូ

ច្រើន​ទៀត