លោក លី តារា ម្ចាស់ស្នាដៃ “Possible Crush” ដែលរងការរិះគន់ខ្លាំងលើបណ្តាញសង្គម បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា ការបញ្ជូលទំព័រដែលមានអក្សរឡាតាំង សូរសៀងភាសាខ្មែរ មានប្រមាណជិត ១០ ទំព័រប៉ុណ្ណោះ នៃចំនួន ២៥៧ ទំព័រ ហើយវាគ្រាន់តែការច្នៃប្រឌិតសម្រាប់ធ្វើឲ្យអ្នកអានរំសាយអារម្មណ៍មុននឹងបញ្ចប់វគ្គនីមួយៗ ចូលទៅវគ្គបន្ទាប់។
លោក តារា បញ្ជាក់ថា លោកសប្បាយចិត្តទទួលយកមតិរិះគន់ពីគ្រប់មជ្ឍដ្ឋាន និងធ្វើការកែលម្អសៀវភៅបន្ថែមទៀត ជាពិសេសជៀសវាងផលប៉ះពាល់ដល់ភាសាជាតិ៕