បន្ទាប់ពីតុលាការកំពូល បានផ្ទេរករណីអ្នកស្រី យ៉ោម បុប្ផា ឲ្យសើរើឡើងវិញ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៦ តុលាការសាលាឧទ្ធរណ៍ បានសម្រេច កាត់ទោសអ្នកស្រី យ៉ោម បុប្ផា ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទផ្ដួចផ្ដើម បង្កអំពើហិង្សា ដែលនេះជាករណីចាស់កាលពីឆ្នាំ២០១២ ប៉ុន្តែដោយ លោកស្រី បានជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំរួចមក តុលាការ បានសម្រេចព្យួរទោសដែលនៅសល់ ដោយឲ្យអ្នកស្រីនៅក្រៅឃុំ និងពិន័យជាប្រាក់ ១០លានរៀលទៅឲ្យដើមបណ្ដឹង។ អ្នកស្រីយ៉ោម បុប្ផា នឹងបន្តប្ដឹងទាស់ទៅតុលាការកំពូលបន្តទៀត។