យ៉ាងហោចណាស់កីឡាករប្រណាំងទូកងពីរនាក់ នៅបន្តបាត់ខ្លួននៅឡើយក្រោយ ពីមានការប៉ះទង្គិចគ្នា ជាមួយទូកទេសចរណ៍វៀតណាមឈ្មោះ CruiseCo Adventurer កាលពីវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ២០១៦ នៅមុខព្រះបរមរាជវាំង។ ទូកងដែលលិចមានឈ្មោះ រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ដែលមកពីភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដើម្បីមកចូលរួមការហាត់សម ត្រៀមចូលប្រកួតក្នុងពិធីបុណ្យអ៊ុំទូកខាងមុខនេះ។