៣.៥ ជាភាពយន្ត និយាយពីរឿងរ៉ាវ ដ៏ចម្រូងចម្រាស និង តថភាពនៃការជួញដូរផ្លូវភេទនៅកម្ពុជា។ ខ្សែភាពយន្តនេះ ត្រៀមនឹងចាក់បញ្ជាំងតាមរោងភាពយន្តជាច្រើនដងមកហើយ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាល ហាមឃាត់មិនឲ្យចាក់បញ្ចាំងជាសាធារណៈ តាំងពីឆ្នាំ ២០១៣ មក ដោយសារតែរឿងនេះអាចនឹងប្រឆាំងនឹងគោលនយោបាយ និងមានឈុតរស៊ើប និង ស៊ីជម្រៅផ្សេងៗ ដូចជាការដេរសន្ទះព្រហ្មចារីយ៍ជាដើម។
លោក ឆាយ បូរ៉ា ផលិតករភាពយន្តដ៏ប៉ិនប្រសព្វ បានផ្តល់បទសម្ភាសន៍ជាមួយភ្នំពេញ ប៉ុស្តិ៍ ដើម្បីស្វែងយល់ពីភាពចម្រូងចម្រាសទាំងនេះ ក៏ដូចជានិយាយពីទិដ្ឋភាពនៃការផលិតភាពយន្តមួយនេះផងដែរ។