អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីម្សិលមិញថា ស្រាដែលអ្នកភូមិក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបានផឹកបណ្តាលឲ្យពុលរហូតដល់ ១៣១ នាក់ និងស្លាប់ ៨ នាក់នោះគឺមានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់។