ព្រោះតែស្ថានភាពព្រំដែនកម្ពុជា ឡាវ នៅមានភាពផុយស្រួយនៅឡើយ មកទល់នឹងពេលនេះកងកម្លាំងវិស្វកម្ម នៅមិនទាន់បាន ចាប់ផ្ដើមដំណើរការសាងសង់របស់ខ្លួនឡើងវិញនៅឡើយទេ បើទោះបីជាកងកម្លាំងប្រដាប់អាវុធឡាវបានយល់ព្រមដកចេញពីកម្ពុជាយូរបំផុតត្រឹមថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៧ នេះក៏ដោយក្តី។ ការដកទ័ពគឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើតំណើរទៅកាន់ប្រទេសឡាវចរចារចំពោះមុខថ្នាក់ដឹកនាំកំពូលប្រទេសឡាវ ទាក់ទងនឹងបញ្ហាឡាវដាក់កងទ័ពលើទឹកដីកម្ពុជាក្នុងតំបន់តំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ខេត្តស្ទឹងត្រែង។