នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ នៅពេលដែលកម្មករកម្មការិនីប្រមាណជា ៧០ នាក់ធ្វើដំណើរប្រជ្រៀតគ្នាទៅធ្វើការដូចសព្វមួយដង ជាមួយនឹងរថយន្ត ១ តោនកន្លះកែច្នៃតាមផ្លូវលេខ ៥១។ មកដល់ចំណុច ព្រំប្រទល់ស្រុកគងពិសី និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណជាវេលាម៉ោង ៦:៤០ នាទីព្រឹក ស្រាប់តែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង។