កាលពីយប់ថ្ងៃអង្គារម្សិលមិញ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន ក្រោមការសង្ស័យថា ពួកគាត់បានធ្វើសេចក្តីរាយការណ៍ព័ត៌មានទៅកាន់វិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិកដោយគ្មានច្បាប់អនុញ្ញាត។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានបដិសេធដោយជនសង្ស័យទាំងពីរ។ វិទ្យុអាស៊ីសេរី នៅរាជធានីភ្នំពេញ ត្រូវបានប្រកាសឈប់ផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ។ លោក Rohit Mohajan អ្នកនាំពាក្យវិទ្យុអាស៊ីសេរី ឲ្យដឹងថា វិទ្យុមានការព្រួយបារម្ភអំពីពួកគេ ហើយយល់ថាការឃាត់ខ្លួននេះគឺជា ការធ្វើទុក្ខបុកម្នេញទៅលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី។ វីដេអូ ហុង មិនា