លោក អ៊ូ វីរៈ បានព្យាយាមដកខ្លួនជាបណ្តើរៗរួចជាស្រេចហើយចេញពីការធ្វើវិភាគ និងការងារសិទ្ធិមនុស្សដែលតែងតែមានបញ្ហាប្រឈមខ្លាំង ប៉ុន្តែចាប់តាំងពីរូបលោកត្រូវបានគេប្តឹងទៅតុលាការ និងលោក បណ្ឌិត កែម ឡី ដែលជាដៃគូវិភាគល្បីឈ្មោះត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ មកធ្វើឲ្យរូបលោកមិនត្រឹមតែមិនមានការភ័យខ្លាចប៉ុណ្ណោះទេថែមទាំងប្តេជ្ញាត្រូវវិលចូលមកធ្វើការវិភាគឲ្យបានកាន់តែច្រើនថែមទៀតដើម្បីបម្រើដល់សេចក្តីត្រូវការរបស់សង្គម។