អតីតអត្ដពលិកខ្មែរសម័យសង្គមរាស្ដ្រនិយម វ័យ ៨៥ ឆ្នាំ ជាកំពូលអ្នកជិះកង់វ័យចំណាស់ម្នាក់ដែលធ្វើដំណើរដោយឈា្នន់កង់ពីក្រុងភ្នំពេញទៅកាន់ខេត្ដសៀមរាបចម្ងាយផ្លូវជាង ៣០០ គីឡូម៉ែត្រ តែរយៈពេល ១៨ ម៉ោង មិនចាញ់ស្ថាបនិកកង់ Giant ដ៏ល្បីរបស់តៃវ៉ាន់ លោក គីង លាវ ជាអ្នកជិះកង់វ័យ ៨២ ឆ្នាំ ដែលបានចំណាយពេល ១២ ថ្ងៃជិះកង់ជុំវិញកោះតៃវ៉ាន់លើចម្ងាយផ្លូវ ៩២៧ គីឡូម៉ែត្រនោះឡើយ។
លោកតា លុយ សុខុង អាយុ ៨៥ ឆ្នាំដែលមានស្រុកកំណើតឯទីរួមខេត្ដកំពង់ចាម នៅតែមានភាពស្វាហាប់របស់ខ្លួនជានិច្ចតាមរយៈការជិះកង់កម្សាន្ដទៅតាមខេត្ដនានា និងបានចូលរួមប្រកួតប្រណាំងកង់ស្ទើរតែគ្រប់កម្មវិធី រួមទាំងព្រឹត្ដិការណ៍ប្រណាំងកង់នៅតំបន់សៀមរាបអង្គររៀងរាល់ឆ្នាំផងដែរ។