គំរូសំលៀកបំពាក់ខ្មែរស្ទើរតែគ្រប់សម័យកាល ប្រមាណជាង៣៥០ម៉ូត បានត្រឹមតែដាក់តាំងទុកក្នុងផ្ទះឯកជនរបស់សិល្បករប៉ុណ្ណោះ។ ក្នុងការសិក្សាស្រាវជ្រាវអស់រយៈពេល ៥ឆ្នាំ ក្នុងការប្រមូលគំរូម៉ូតដែលទាក់ទិនទៅនិងសំលៀកបំពាក់របស់ខ្មែរនាសម័យបុរាណ តាមរយៈឯកសារ និងសិលាចារិកនានា លោកបានចងក្រងគំរូជាច្រើន ដែលបង្ហាញពីភាពសម្បូរបែប នៃការរចនាម៉ូតក្នុងការស្លៀកពាក់របស់ខ្មែរ គ្រប់ស្រទាប់វណ្ណៈ។ ទោះជាយ៉ាងណា ស្នាដៃសិល្បៈទាំងនេះអាចបានត្រឹមតែធ្វើទុក ព្រោះមិនទាន់អាចស្វែងរកទីតាំងសមស្របនៅភ្នំពេញណាមួយដាក់បង្ហាញបាន។