ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានថ្លែងកាលពីថ្ងៃម្សិលមិញថា វ៉ាក់សាំងកូវីដ១៩ ដែលរដ្ឋាភិបាលប្រទេសចិនផ្តល់ជូនដល់ប្រទេសកម្ពុជាដំបូងចំនួន ៦០ ម៉ឺនដូសនឹងត្រូវដឹកតាមយន្តហោះពិសេសរបស់ប្រទេសចិនមកដល់រាជធានីភ្នំពេញនៅចុងសប្តាហ៍នេះ។