ប៉ាណូ ត្រីនាគចង្អុលទៅកាន់ស្ទឹងឆាយបែកផ្សែង ស្ថិតនៅលើកណាត់ផ្លូវចន្លោះពីទីរួមស្រុកថ្មបាំង និងសហគមន៍អារ៉ែង គឺជាស្លាកសញ្ញាបង្ហាញពីជម្រកពូជត្រីយក្សដ៏កម្រនេះ និងសត្វក្រពើភ្នំរស់នៅ។ ប៉ុន្ដែភ្ញៀវទេសចរទៅកម្សាន្ដនៅជម្រកត្រីនាគនេះប្រាថ្នាលម្ហែលើបរិវេណដ៏ធំល្វឹងល្វើយនៃទំនាបស្ទឹង និងអើតកចោលភ្នែករេរារកមើលហ្វូងត្រីនាគដណ្ដើរកូននៅក្នុងថ្លុកទឹកដ៏ធំជ្រៅ ដែលមិនងាយរំលេចខ្លួនបង្អួតមាឌឡើយ។