បន្ទាប់ពីលទ្ធផលបោះឆ្នោតឃុំ-សង្កាត់បង្ហាញពីការប្រកៀកប្រកិតគ្នាខ្លាំងរវាងគណបក្សធំៗទាំងពីរ គណបក្សប្រឆាំងជាបន្តបន្ទាប់បានទទួលរងនូវការចោទប្រកាន់នានាពីតុលាការ រហូតមកដល់ដំណាក់កាល អាចនឹងរំលាយបក្សចោលតែម្ដង។ ថ្មីៗនេះសមាជិករដ្ឋសភា ៤៩រូប ពីគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដើម្បីអនុម័តរូបមន្តបែងចែកកៅអី។ លោក យឿន សុធារ៉ា មន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វេល បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា នេះគឺជាសញ្ញាណនៃការធាក់ថយក្រោយ នៃនយោបាយនៅកម្ពុជា។