ភ្នំពេញ: ឧបករណ៍ថតសំឡេង ផលិតដោយដៃនៅក្នុងឆ្នាំ ១៨៨៨ មានវត្តមាននៅកម្ពុជា។ ឧបករណ៍នេះផលិតឡើងដោយលោក ថូម៉ាស អ៊ិឌីសិន (Thomas Alva Edison) អ្នកប្រាជ្ញល្បីល្បាញម្នាក់ផ្នែកអគ្គិសនីនៅប្រទេសអាមេរិកក្នុងសតវត្សទី១៨ លោកបានបង្កើតឧបករណ៍នេះឡើងក្នុងឆ្នាំ ១៨៧៧ ដោយសារតែនេះជាឧបករណ៍ថតសំឡេង ឬចម្រៀងដំបូងគេក្នុងពិភពលោក កិត្តិសព្ទរបស់វាបានល្បីសុះសាយខ្លាំងនាសម័យនោះនៅអឺរ៉ុប។ បច្ចុប្បន្នឧបករណ៍ដ៏កម្រ ១គ្រឿង ក្នុងចំណោម១០គ្រឿង បានដាក់តាំងនៅក្នុងហាងកាហ្វេមួយកន្លែងឈ្មោះ ពិព័រណ៍កាហ្វេ ដែលមានទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញក្រោយវត្ត ស្វាយដង្គម ក្បែរវិមានសន្តិភាព។