ពលរដ្ឋបឹងកក់ត្រូវបានក្រុមអាជ្ញាធរបំបែកក្នុងពេលទាស់ទែងគ្នា ដោយការមិនចុះសម្រុងគ្នាទៅលើការចេញប្លង់កម្មសិទ្ធិដីធ្លីដែលនៅសេសសល់។ ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានប្រកាសបិទវេទិកាសាធារណៈរបស់ខ្លួន ស្ដីពីការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។
វេទិកាសាធារណៈធ្វើឡើង នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងវិហាឥស្លាមបឹងកក់ ដោយអនុញ្ញាតឲ្យប្រជាជនក្នុងដំបន់ទាំងមូលចូលរួមទទួលព័ត៌មាននិងដោះដូរមតិយោបល់ដោយសេរី។