អន្លង់វែង: អន្លង់វែង ដែលត្រូវបានស្គាល់ជាមូលដ្ឋានចុងក្រោយរបស់ក្រុមខ្មែរក្រហម និងជាទីឋានទេសចរណ៍ប្រវត្ដិសាស្ដ្រជាមួយសមិទ្ធផលសល់ពីអតីតមេខ្មែរក្រហម ដូចជាកន្លែងកាត់ទោសប៉ុលពត ផ្នូរប៉ុលពត ផ្ទះតាម៉ុក និងកន្លែងកែច្នៃគ្រាប់កាំភ្លើងលើភ្នំ ២០០ ជាដើម ក៏មានឈ្មោះបោះសំឡេងជាមូលដ្ឋានផលិតចន្លុះប្រពៃណីដូនតាសម្រាប់នាំចេញលក់ឲ្យបរទេសផងដែរ។