ជនជាតិចិន និងវៀតណាមសរុបចំនួន ១៥៤ នាក់ (ស្រី ១២ នាក់) ត្រូវបានសមត្ថកិច្ចជំនាញបាននិងកំពុងបន្តការសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជុំវិញករណីគ្មានបណ្ណការងារ និងគ្មានឯកសារឆ្លងដែនត្រឹមត្រូវ បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យទីតាំងសំណង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅភូមិបឹងធំ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ ខែធ្នូ នេះ។