បន្ទាប់ពីឃ្លាតឆ្ងាយពីមាតុភូមិអស់រយៈពេលជិត ៥០ឆ្នាំ ដងខ្លួនព្រះរាមត្រូវបានសារមន្ទីឯកជនមានឈ្មោះថា ឌេនវើអាត «Denver Art Museum» នៅសហរដ្ឋអាមេរិក នាំប្រគល់មកកម្ពុជាវិញក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា រួមនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការយូនេស្កូ សាលាចុងបូព៌ា និងអ្នកជំនាញនានា។ ហើយការប្រគល់បដិមាព្រះរាមនេះគឺបានធ្វើឡើងនៅថ្ងៃទី ២៨ ខែមិនា នៅទីស្តីការគណៈរដ្ឋមន្ត្រីដោយមានការចូលរួមពីលោក គ្រីស្តូ ហេនរីច «Christoph Heinrich» នាយកសារមន្ទី ឌេនវើអាត ដោយផ្ទាល់។