កាលពីល្ងាចថ្ងៃទី៥ ខែឧសភាម្សិលមិញនេះ នាង ចេស៊ីកា ភឺត (Jessica Peart) ជ័យលាភីលេខមួយរួមនិងបរវកញ្ញា៣រូបទៀត អមដោយក្រុម ការងាររបស់នាងបានមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ។
បើតាមការឲ្យដឹងពីកញ្ញា ផល លក្ខិណា អ្នកគ្រប់គ្រង Almond Group បានឲ្យដឹងថា៖ ការមកដល់របស់ បវរកញ្ញាពិភពលោក គឺក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរតាមរយៈការប្រគុំតន្ត្រីនៅសាលមហោស្រពចតុមុខនាថ្ងៃទី០៨ខែឧសភាខាងមុខនេះ។
កញ្ញាបានបន្តឲ្យដឹងទៀតថា៖ «ការមកដល់របស់បវរកញ្ញាពិភពលោកគឺជាសារបញ្ជាក់ទៅកាន់ពិភពលោកថានៅកម្ពុជាមានស្ថេរភាពនយោបាយ សុខសុវត្ថិភាព និងសេដ្ឋកិច្ចរឹងម៉ាំ ដែលអាចទាក់ទាញភ្ងៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគមិនកាន់ព្រះរាជាណាចក្រកម្ពុជាយើង។»សូមជម្រាបផងដែរថានៅក្នុងចំណោមវត្តមានបវរកញ្ញាពិភពលោកទាំង ៤រូបក្នុងនោះជ័យលាភីលេខពីរគឺបានទៅលើនាង ប្រាក់ វិជ្ជនា (Prak Virginia) តំណាងឲ្យប្រទេសកម្ពុជាដែលជាកូនខ្មែរកើតនៅសហរដ្ឋអាមេរិក។