បុគ្គលិកកាសែតភ្នំពេញ ប៉ុស្តិ៍ ជិត ១០០ នាក់ បានជួបជុំគ្នានៅស្រុកស្អាង ខេត្តកណ្តាលកាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីអបអរសាទរខួបលើកទី ២៨ នៃការបង្កើតកាសែតភ្នំពេញ ប៉ុស្តិ៍ គិតត្រឹមថ្ងៃទី ១០ ខែកក្កដា កន្លងទៅ។ នៅក្នុងពិធីអបអរសាទរនេះថ្នាក់ដឹកនាំ និងបុគ្គលិកបានទៅវត្តភ្នំធនមន្ត និងវត្តស្អាងភ្នំ ដើម្បីប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា។