បួនឆ្នាំបន្ទាប់ពីមានសោកនាដកម្មនៅលើស្ពានកោះពេជ្រ ហើយបន្ទាប់ពីពិធីបុណ្យអុំទូកនេះបានលុបចោល ៣ឆ្នាំជាប់ៗគ្នា ពន្លឺភ្លើងពណ៌ និងថាមពល នៃពិធីបុណ្យនេះបានវិលត្រឡប់មកតាមផ្លូវ និងមាត់ទន្លេមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញវិញហើយ។ ទូកប្រណាំងឈ្មោះ សុវណ្ណកែវមុន្នី សាមគ្គីសែនជ័យនៃវត្ដរការក្រៅស្ថិតនៅក្នុងខេត្ដកណ្ដាល បាននិងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះទឹកប្រណាំងយកជ័យជម្នះម្ដងទៀត ជាមួយទូកល្បីៗពីគ្រប់ទិសទីក្នុងប្រទេស។ ប្រជាជនក្នុងឃុំរការក្រៅពិតជារីករាយក្នុងការចូលរួមចំណែកដល់ការប្រណាំងជាប្រពៃណីនេះដោយមិនគិតពីកម្លាំងកាយនិងថវិការឡើយ។