គ្លីនិកឯកជនមួយនៅស្រុក មុខកំពូល ខេត្តកណ្ដាល ត្រូវបានប្រជាពលរដ្ឋផ្តោតការសង្ស័យថា បានធ្វើឲ្យអ្នកភូមិឆ្លងមេរោគហ៊ីវ «HIV»។ ការសង្ស័យនេះទើបតែផ្ទុះឡើងក្នុងឆ្នាំនេះ ខណៈដែលការចោទប្រកាន់ដដែលនេះ ធ្លាប់កើតមានម្តងរួចមកហើយ ទៅលើគ្លីនិកនោះកាលពីឆ្នាំមុន នេះបើតាមការឲ្យដឹងពីអ្នកស្រុក។