ក្រោយពីផ្ទុះការរិះគន់ជាច្រើនពីសំណាក់ប្រជាជនខ្មែរទៅលើការលួចចម្លងនូវចម្រៀងមរតកដើមបទ «នឹកភូមិភ្នំធំ» របស់កវីម្ចាស់ដងស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន ពីសំណាក់ផលិតកម្មសាន់ដេនៅថ្ងៃទី ១៥ ខែ មីនា លោកស្រី តាត គឹមលន ភរិយាកវីជើងចាស់ គង្គ ប៊ុនឈឿន បានធ្វើដំណើរមកដល់កម្ពុជាក្នុងគោលបំណងប្រារព្ធខួប ៣ ឆ្នាំរបស់ស្វាមី និងស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារពីការលួចចម្លងស្នាដៃដោយគ្មានការអនុញ្ញាត។