កាលពីសប្ដាហ៍មុនលោក ម៉ី កល្យាន ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានបង្ហាញពីជីវប្រវត្តិការសិក្សា និងកិច្ចការដែលលោកបានប្រឡូកជាងបីទសវត្សរ៍នៅបរទេសមុននឹងលោកលាពីការងារចូលនិវត្តន៍កាលពីឆ្នាំ ២០០៨។ ក្នុងសប្ដាហ៍នេះលោក កល្យាន បានផ្ដល់នូវទស្សនទានខ្លះៗអំពីរបៀបដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍឲ្យដូចប្រទេសមួយចំនួនក្នុងតំបន់។