Smart Farm Assistance គឺជាឧបករណ៍ស្រោចស្របដំណាំកសិកម្មនៅក្នុងចង្ការ សួនច្បារ និងសួនបន្លែ ដែលអាចប្រើប្រាស់កម្មវិធីទូរសព្ទដៃបញ្ជាបិទ បើកទឹកដោយស្វ័យប្រវត្តិគ្រប់ទីកន្លែង និងពុំចាំបាច់ត្រូវការអ៊ីនធឺណេត។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ កញ្ញា ម៉េង ស្រីនាង សហស្ថាបនិក Smart Farm Assistance បានបញ្ជាក់ថា ឧបករណ៍នេះកំពុងទទួលបានការគាំទ្រ ដោយសារវាផ្តល់ភាពងាយស្រួលក្នុងការដាំដុះ ជួយសម្រួលកម្លាំង ចំណេញពេលវេលា និងថវិការបស់ប្រជាកសិករ។