អតីតបុគ្គលិកសហគ្រាសផលិតឥដ្ឋ និងក្បឿងយីហោ «អង្គរ» ប្រមាណ ១០០ នាក់ តំណាង ៣៣០ នាក់ តវ៉ាលើវិវាទដីស្រះ ៣កន្លែង ដែលអូសបន្លាយជាង ១០ ឆ្នាំ។ លោក យូ សារិទ្ធ តំណាងអ្នកតវ៉ាបានថ្លែងថា លោកហែម រ៉េង អតីតប្រធានគណនេយ្យរបស់សហគ្រាស បានយកដីស្រះរួមធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងលក់ទៅឲ្យអ្នកស្រី លឹម ស៊ីណា។ ប៉ុន្ដែតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដីចុះថ្ងៃទី ២៥ ខែមករា ឆ្នាំមុនថាទីតាំងដីខាងលើត្រូវបានរាជរដ្ឋាភិបាលលក់ផ្ដាច់ជូនលោកស្រី លឹម ស៊ីណា តាមលិខិតលេខ ៤៩ សជណ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០០៨ ហើយសុរិយោដីបានចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនលោក ប្រាំង អុល និងលោកស្រី លឹម ស៊ីណា រួចហើយ៕ វីដេអូដោយ «លៀប ទេពិទូ»