សំបូរ គឺជាឈ្មោះរបស់សត្វដំរីញីដ៏ល្បីល្បាញមួយក្បាលនៅទីក្រុង ភ្នំពេញ ដែលបានទទួលការគាំទ្រនៅទូទាំងពិភពលោកដើម្បីព្យាបាលរបួសជើងរបស់នាង។ នៅសប្តាហ៍ក្រោយ បន្ទាប់ពីព្រះអាទិត្យលិច សត្វដំរីល្បីឈ្មោះបំផុត របស់កម្ពុជានេះ ដែលមានទម្ងន់ ៣៦០០ គីឡូក្រាម នឹងត្រូវដឹកចូលក្នុងកុងតឺន័រ ហើយលើកដាក់លើរថយន្ត ដឹកទៅកាន់ភាគខាងជើង នៃខេត្តមណ្ឌលគិរីដើម្បីឲ្យវារស់នៅក្នុងទីជម្រកសត្វព្រៃ បន្ទាប់ពីវាបានរស់នៅភ្នំពេញអស់រយៈពេល ៣៣ ឆ្នាំ។