តំណាងសមាគមផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ព្រមទាំងតំណាងសភាពាណិជ្ជកម្មអឺរ៉ុប (EU) ប្រចាំនៅកម្ពុជាបានស្នើសុំឲ្យគណៈកម្មការអឺរ៉ុប (EC) ផ្អាកក្នុងរយៈពេល ១២ ខែលើការដកការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជា ព្រោះឧស្សាហកម្មនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឲ្យការផលិត និងតម្រូវការលើពិភពលោកធ្លាក់ចុះ។
អត្ថបទ៖ https://bit.ly/2MqQVz6