ករណីនាំមនុស្សទៅសហរដ្ឋអាមេរិក ដោយយកកម្រៃ ២ ម៉ឺនដុល្លារ ជាសញ្ញាណអវិជ្ជមានថ្មីចំពោះលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃកំពុងតែមានការចោទប្រកាន់ជាបន្ដបន្ទាប់ទាក់ទងទៅនឹងរឿងអាស្រូវផ្ទាល់ខ្លួនរបស់លោក។ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព បានទទួលតម្រុយថ្មី បន្ទាប់ពីមានការសាកសួរលោកស្រី សំ ផល្លា ដែលជាម្ដាយក្មេកប្រពន្ធចុងរបស់លោក កឹម សុខា បានដាក់ពាក្យបណ្ដឹងទៅលើ អង្គភាពនេះ ប្ដឹងលោកពីបទរំលោភលើសេចក្ដីទុកចិត្ត និងការប្រើអំពើហិង្សា។