ទឹកធ្លាក់ថ្លាដូចកញ្ចក់ត្រជាក់ស្រេង អូរគគីរ កម្ពស់ជិត ១០០ ម៉ែត្រ កំពុងទាក់ទាញអ្នកចូលចិត្តទេសភាពព្រៃភ្នំ ដើមឈើម្លប់ត្រឈឹងត្រឈៃ នឹងងូតទឹកកម្សាន្តលេងប្រឡែងធម្មជាតិ។ អូរគគីរ ស្ថិតតាមផ្លូវជាតិលេខ ៤ ប្រហែល ៥ គីឡូម៉ែត្រ ពីលោកយាយម៉ៅ រួចមានបត់ឆ្វេងដៃប្រមាណ ៥០០ ម៉ែត្រ។