យ៉ាងហោចណាស់មនុស្ស ២ នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីការផ្ទុះអំពើហិង្សា ដូចក្នុងខ្សែភាពយន្ត រវាងអតីតអ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូល និងក្រុមម៉ូតូកង់បី នៃសមាគមរួបរួមអភិវឌ្ឍន៍ដើម្បីកម្ពុជា កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ថ្មីៗកន្លងទៅនេះ។ ហេតុការណ៍នេះបណ្ដាលឲ្យក្រុមអតីតអ្នកបើករថយន្តនេះបានងាកមកធ្វើការតវ៉ា នៅមុខតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យធ្វើការដោះលែងឈ្មោះ ណន វណ្ណា និង រស់ ស៊ីផៃ ដែលត្រូវបានចាប់ខ្លួននៅពេលប៉ះទង្គិចហិង្សានោះ ដោយហេតុផលថា ពួកគាត់គឺជាជនរងគ្រោះ។