លោក អ៊ូ វីរៈ ដែលជាអ្នកវិភាគនយោបាយវ័យក្មេងម្នាក់ ថ្លែងថា គណបក្សប្រជាជន គួរតែយកពេលវេលាដែលខ្លួនកំពុងកាន់អំណាចក្នុងអាណត្តិទី៥នេះ បង្ហាញពីភាពចាស់ទុំ ខាងនយោបាយ និងត្រូវបង្ហាញពីការធ្វើកំណែទម្រង់ពិតប្រាកដ លើបញ្ហាជាតិមួយចំនួនដែលមិនទាន់បានធ្វើ ជាជាងការធ្វើទុកបុកម្នេញទៅលើគណបក្សប្រឆាំង ដែលនាំឲ្យខាតប្រយោជន៍របស់ខ្លួន។