លោក អៀ សុផល គឺជាអ្នកវិភាគនយោបាយ និងសេដ្ឋកិច្ចដ៏ល្បីល្បាញមួយរូបអំពីកម្ពុជា។
ទ្រឹស្តីរបស់គាត់គឺពីរបៀបដែលជំនួយបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាកាន់តែទន់ខ្សោយទៅ និងរបៀបដែលមេរៀនទាំងនេះអាចនឹងអនុវត្តន៍បានទៅលើការវិវឌ្ឍន៍នយោបាយក្នុងពេលនេះ។
អតីតជនភាសខ្លួននេះ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យកាលីហ្វនៀ បឺខាលៃ និងបានបំពេញការងារនៅធនាគាពិភពលោក និងអង្គការសហប្រជាជាតិ។ លោកក៏បានសរសេរសៀវភៅមួយក្បាល ស្តីពីឯករាជ្យភាពនៃជំនួយនៅកម្ពុជា របៀបដែលជំនួយបរទេសអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ។
នៅក្នុងភាគនេះលោក សុផល នឹងបើកកកាយពីប្រព័ន្ធជំនួយបរទេសនេះដែលមានឥទ្ធិពលទៅវិញទៅមកជាមួយនឹងប្រព័ន្ធការងារបក្សពួកនិយម ស៊ីរូងនៅកម្ពុជា ដែលត្រូវការឆន្ទៈ និងពេលវេលាសមរម្យមួយដើម្បីបំផ្លាញចោលទាំងស្រុងតាមរយៈគោលការណ៍លទ្ធិប្រជាធិបតេយ្យ។