រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ផ្អែកលើការធ្លាក់ចុះជាបន្តបន្ទាប់នៃការឆ្លង ការឈឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺកូវីដ ១៩ កម្ពុជានឹងបើកសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញនៅក្នុងពេលឆាប់ៗនេះ ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងកំពុងធ្វើយ៉ាងរហ័ស។