លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយឥតសំណងរបស់ចិននៅភ្នំពេញកាលពីថ្ងៃទី ១២ ខែកញ្ញា ដោយបានហៅចំណង «មិត្តដែកថែប» រវាងកម្ពុជា និងចិនគឺជាការជឿទុកចិត្តគ្នាខាងនយោបាយ ដែលគ្មានពេលណារង្គោះរង្គើ រវាងភាគីទាំង ២ ទោះបីជារងសម្ពាធពីខាងណាក៏ដោយ។