The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ទីរអប់រំៈ ស្ថានភាព​នៃ​ការចូលរៀន​វិញ​របស់​សិស្ស​មាន​ភាពល្អ​ប្រសើរ




មន្ទីរអប់រំៈ ស្ថានភាព​នៃ​ការចូលរៀន​វិញ​របស់​សិស្ស​មាន​ភាពល្អ​ប្រសើរ

ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​អះអាង​ថា ស្ថានភាព​នៃ​ការចូលរៀន​វិញ​របស់​សិស្ស​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​សាលា​ឯកជន​មាន​ភាពល្អប្រសើរ​ដោយ​បាន​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា (SOP) ​និង​វិធានការ​សុខាភិបាល ហើយ​បើសិន​រកឃើញ​មាន​សិស្ស​វិជ្ជមាន​កូវីដ ១៩ ថ្នាក់រៀន​នោះ​នឹងត្រូវ​ផ្អាក និង​ឱ្យ​អ្នកពាក់ព័ន្ធ​ធ្វើ​ចត្ដាឡីស័ក ១៤ ​ថ្ងៃ​។