ក្នុងអំឡុងពេលនៃការឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ក្រសួងសុខាភិបាល បានស្នើនិងអំពាវនាវដល់គ្រប់គណៈអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវតែចាត់ចែងរៀបចំនូវយន្តការមួយសម្រាប់តាមដានក្នុងរយៈពេលនៃពិធីបុណ្យនេះ ដើម្បីបង្ការនូវការរីករាលដាលការចម្លងវីរុសកូវីដ ១៩ កាន់តែខ្លាំងថែមទៀត។