លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការថ្លែងថា ក្រសួងកំពុងស្នើភាគីវិនិយោគផ្លូវល្បឿនលឿន យកកម្រៃសមរម្យមួយដើម្បីឱ្យពលរដ្ឋខ្មែរមានលទ្ធភាពធ្វើដំណើរបានគ្រប់គ្នា ពោលគឺក្រោម១០សេនក្នុង១គីឡូម៉ែត្រ ដែលគិតជាទឹកប្រាក់ជាង១៨ដុល្លារ លើការបើកបរលើផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះ។