នាយករដ្ឋមន្ត្រីស្រីលង្កាលោក Mahinda Rajapaksa លាលែងចេញពីតំណែង បន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍ទាមទារឱ្យលោក និងបងប្រុសរបស់លោក ដែលជាប្រធានាធិបតី ចុះចេញពីតំណែង សម្រាប់ការដឹកនាំប្រទេសឱ្យធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។